ទទួលបានរង្វាន់រហូតដល់ ១០០០ដុល្លារ ដោយការសន្សំទៀងទាត់ដើម្បីអាពាហ៍ពិពាហ៍ របស់លោកអ្នក!

បើកគណនីសន្សំរៀបអាពាហ៍ពិពាហ៍ គឺជាជំរើសដ៏ល្អប្រសើរមួយក្នុងការជួយលោកអ្នកបង្កើនថវិកាសំរាប់ការរៀបការ ចាប់ពីសាច់ប្រាក់បន្តិចបន្ទួច។

តើ ស៊ី អិម ខេ អាចជួយអ្នកក្នុងការកសាងជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល យ៉ាងដូចម្ដេច?

បើកគណនីសន្សំជាមួយ ស៊ី អិម ខេ លោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោមៈ

  • បង្កើនថវិកាសំរាប់សេចក្ដីត្រូវការនៅពេលអនាគត។ ឧទាហរណ៍ៈអាពាហ៍ពិពាហ៍ ចាប់ផ្ដើមអាជីវកម្ម ទិញផ្ទះ ឬរថយន្ត…
  • ទទួលបានការប្រាក់ខ្ពស់
  • សាច់ប្រាក់មានសុវត្ថភាពខ្ពស់
  • កសាងនូវសមត្ថភាពក្នុងការទទួលបានប្រាក់កម្ចីនៅពេលមានតំរូវការ

តើគណនីនេះដំណើរការរបៀបណា?

  • បុគ្គលិក ស៊ី អិម ខេ នឹងជួយរៀបចំជំរើសសន្សំផ្សេងៗសំរាប់តំរូវការរបស់លោកអ្នក(ចន្លោះពី ៣​-៣៦ខែ)
  • អ្នកអាចចាប់ផ្ដើមសន្សំចាប់ពី​​ ១$ឡើងទៅក្នុង១ខែ
  • ពេលចប់គណនីសន្សំអ្នកនឹងទទួលបានទាំងប្រាក់សន្សំបូកនឹងការប្រាក់រហូតដល់៦.០០%ក្នុង១ឆ្នាំ
  • ទឹកប្រាក់របស់អ្នកត្រូវបានរក្សាទុកទាំងស្រុងក្នុងគណនី ហើយអ្នកអាចដកប្រាក់បានគ្រប់ពេល ដោយគ្មានការពិន័យ។

បើអ្នកសន្សំ៣០$ ឬ ១២០,០០០រៀលក្នុង១ខែ:

រយៈពេលការប្រាក់ជាដុល្លារប្រាក់ដែលទទួលបានការប្រាក់ជារៀលប្រាក់ដែលទទួលបាន
៦ខែ៣.០០%១៨២.១០ដុល្លារ៣.៥០%៧២៧,៣៥០រៀល
១២ខែ៣.៥០%៣៦៦.៨២ដុល្លារ៤.០០%១,២៧១,២០០រៀល
១៨ខែ៤.០០%៥៥៧.១០ដុល្លារ៤.៥០%២,២៣៦,៩៥០រៀល
២៤ខែ៤.៥០%៧៥៣.៧៥ដុល្លារ៥.០០%៣,០៣០,០០០រៀល
៣៦ខែ៥.៥០១,១៧១.៥៨ដុល្លារ៦.០០%៤,៧១៩,៦០០រៀល

*ជាមួយការផ្តល់ជូនថ្មី ស៊ី អិម ខេ ផ្តល់ជូនរង្វាន់រហូតដល់ ១០០០ដុល្លារ។

ឧទាហរណ៍៖ ប្រសិនបើលោកអ្នកសន្សំ ៣០ដុល្លារក្នុង ១ខែ រយៈពេល១៨ខែសម្រាប់គម្រោងអាពាហ៍ពិពាហ៍ លោកអ្នកនឹងទទូលបានទាំងដើមទាំងការប្រាក់ ៥៥៧.១០ដុល្លារនៅចុងគ្រា។

បន្ទាប់មកអ្នកមានសិទ្ទិដើម្បីទទូលកម្ចីរហូតដល់ ៥,៥០០ដុល្លារ (ស៊ីអិមខេ ផ្តល់កម្ចី១០ដងលើប្រាក់សន្សំដែលលោកអ្នកបានសន្សំ) ដើម្បីបន្ថែមលើគម្រោងអាពាហ៍ពិពាហ៍របស់លោកអ្នក។
ដោយមានការសន្សំគម្រោងអាពាហ៍ពិពាហ៍ជាមុន លោកអ្នកទទូលកម្ចីពីស៊ីអិមខេជាមួយអត្រាការប្រាក់ត្រឹម ០.៨៨% (ជំនួសឲ្យ ១.៥០%សម្រាប់កម្ចីធម្មតា)។  ដូច្នេះបើអ្នកសម្រេចចិត្តយកកម្ចី ៥,៥០០ដុល្លារ ក្នុងរយៈពេល៣៦ខែ អ្នកនឹងត្រូវចំណាយលើការប្រាក់ត្រឹមតែ ១,២១០.៥៣ដុល្លារ (បើធៀបនឹងកម្ចីធម្មតាអ្នកត្រូវចំណាយ ២,២០៨.១៧ដុល្លារ)នោះលោកអ្នកនឹងចំណេញលើការប្រាក់ជិត ១,០០០ដុល្លារ

ទាក់ទងមកសាខាស៊ីអិមខេ ដែលមាននៅជិតអ្នកដើម្បីទទួលបានព័ត៌មានបន្ថែម!