ឥណទាន
ស៊ី អិម ខេ ផ្ដល់នូវសេវាឥណទានមួយចំនួនដើម្បីបំពេញតំរូវការរបស់លោកអ្នក។ ប្រាក់កំចីផ្ដល់ជួនអាស្រ័យលើ លទ្ធភាពនៃការសន្សំ នៅក្នុង ស៊ី អិម ខេ ។ ទំហំនៃប្រាក់កម្ចីចាប់ពី ៤០,០០០រៀល រឺ ១០ដុល្លារ ជាមួយនឹងរយៈពេល រហូត ៣៦ខែ។ អត្រាការប្រាក់ចាប់ពី ១.៥% ដល់ ២.5% ក្នុង ១ ខែ អាស្រ័យទៅលើប្រភេទនៃប្រាក់ កម្ចី។ ការសង ត្រឡប់គឺធ្វើឡើង ១ ខែ ម្តង និង អត្រាការប្រាក់ត្រូវបានគណនាទៅលើប្រាក់ដើមដែលនៅសល់ អនុវត្ដន៏តាមយុទ្ធវិធី សងត្រឡប់បន្តិចម្ដងៗ។
ការបើកប្រាក់ខែមុន
ប្រាក់កម្ចីផ្តល់ជូនតែសមាជិកដែលមានសេវាបើកប្រាក់ខែជាមួយស៊ីអិមខេ ។ ទឹកប្រាក់ដែលអាចដកបានមានត្រឹមតែ ៥០% នៃប្រាក់ខែ ហើយការបើកប្រាក់ខែមុនកំណត់គឺអាចធ្វើឡើងបានត្រឹមតែ ១ ខែប៉ុននោះ។
កម្ចីសំរាប់អាជិវកម្ម
ស៊ី អិម ខេ ផ្តល់ប្រាក់កម្ចីដល់សមាជិកទាំងប្រាក់ រៀល និង ដុល្លា សំរាប់គោលបំណងអាជីវកម្ម។
កម្ចីឯកជន
កម្ចីជាលក្ខណៈឯកជន គឺផ្ដល់សំរាប់នីតិបុគ្គលក្នុងការទិញរបស់របរដូចជា ម៉ូតូ សំភារៈប្រើប្រាស់ក្នុងផ្ទះ បង់ថ្លៃកូនរៀន ជាដើម ។ល។
កម្ចីដែលមានការផ្ទេរប្រាក់ខែជារៀងរាល់ខែ
កម្ចីផ្ដល់ជូនជាពិសេសដល់សមាជិកដែលប្រើប្រាស់សេវាផ្ទេរប្រាក់ជាមួយ ស៊ី អិម ខេ ប្រាក់កម្ចីផ្ដល់ជូនគ្រប់ គោលបំណង និងគ្រប់ពេលវេលា។
កម្ចីពិសេស
ផ្ដល់ជូនចំពោះសមាជិកណាដែលមិនចង់ដកប្រាក់ របស់ខ្លួនពីការសន្សំសំរាប់គោលបំណងណាមួយក៏ដោយ។ ទំហំនៃ ប្រាក់កម្ចី ផ្ដល់ជូនអាស្រ័យលើទំហំនៃប្រាក់សន្សំ។
ប្រាក់កម្ចីតាមគំរោង
ទំហំនៃការប្រាក់កម្ចី និង រយៈពេលការសងត្រឡប់ គឺអាស្រ័យលើប្រាក់សន្សំតាមគំរោងកាលពីមុន។
ក្រេឌីអិនហ្វាញ
ប្រាក់កម្ចីផ្តល់ជូនគ្រប់គោលបំណងដោយសមាជិកដោយសងត្រឡប់មកវិញនៅពេលកំនត់ជាក់លាក់ (ទាំងដើម ទាំងការ) នៅពេលបញ្ចប់កិច្ចសន្យា។
ហិរញ្ញប្បទានលើបំណុលចាស់
នៅ ស៊ី អិម ខេ យើងបញ្ចូលប្រាក់កម្ចីលោកអ្នកឲ្យនៅតែមួយ! លទ្ធផល៖
- កាត់បន្ថយកំរោងចំណាយប្រចាំខែសម្រាប់គ្រួសារលោកអ្នក
- ទទួលបានប្រាក់បន្ថែម ដើម្បីប្រើប្រាស់តាមតម្រូវការ